Some Knowledge


ចំណុចគន្លឹះ​ទាំង ដើម្បី​សុវត្តិ​​ភាពចំណីអាហារជម្ងឺ​ឆ្លង (អនាម័យ)
1. ស្អាតជានិច្ច
2. ដាក់​ដោយឡែកពីគ្នានូវ​របស់ឆៅ និងរបស់ឆ្អិន
3. ចំអិន​ឲ្យបានឆ្អិនល្អ
4. ទុកម្ហូបនៅសីតុណ្ណហភាពមួយមានសុវត្តិភាពត្រឹមត្រូវ
5. ប្រើប្រាស់ទឹក និងវត្ថុធាតុដើមមាន​សុវត្តិភាព
1. ស្អាតជានិច្ច
· លាងដៃរបស់​អ្នក​មុននិងចាប់កាន់ចំណីអាហារ និងពេលរៀបចំអាហារ
· លាងដៃរបស់ក្រោយពីចេញពីបន្ទប់ទឹក
· លាង និងអនាម័យសំភារៈ និងឧបករណ៍ប្រើប្រាស់ សម្រាប់រៀបចំម្ហូបអាហារ​(តុ ជ្រុញ)
· ការពារ ផ្ទះបាយ និងអាហារ​ពីសត្វ​ល្អិត សត្វចង្រៃ និង​សត្វ ផ្សេងៗទៀត
1. ដាក់ដោយឡែកពីគ្នានូវ​របស់ឆៅ និងរបស់ឆ្អិន
· ដាក់សាច់​ឆៅ សាច់មាន់​ ទា និងគ្រឿងសមុទ្រ ឲ្យដាច់ ពីអាហារ ផ្សេងៗ ទៀត
· ប្រើឧបករណ៏ និងប្រដាប់​ប្រដាផ្ទះបាយដោយឡែក ដូចជា កាំបិត និងជ្រុញ សម្រាប់តែរៀបចំអាហារមិនទាន់ សម្អិន
· ស្តុកអាហារ នៅក្នុងរបស់ សម្រាប់ដាក់ ដើម្បីជៀសវាងប៉ះពាល់ រវាងអាហារ មិនទាន់ ចម្អិន និងចម្អិនរួចហើយ
1. ចម្អិនឲ្យបានឆ្អិនល្អ
· ចម្អិនអាហារឲ្យបាន ឆ្អិនល្អ ជាពិសេសសាច់បសុបក្សី (មាន់ ទា ជាដើម ) ស៊ុត និងអាហារ សមុទ្រ
· យកអាហារ ដូចជា ស៊ុប និងសម្ល មកស្ងោរដើម្បីឲ្យប្រាកដថា​វាមានកំដៅដល់ ៧០ អង្សារសេ សំរាប់សាច់​ និងបសុបក្សី ត្រូប្រកដថា ទេកវា​ថ្លា មិនមែនពណ៌ ផ្កាឈូកទេ ជាគោលការណ៏ប្រើសីតុណ្ហមាត្រ
· កំដៅឡើងវិញ អាហារចម្អិនហើយយ៉ាងហ្មត់ចត់
1. ទុកម្ហូបនៅសីតុណ្ណហភាពមួយមានសុវត្តិភាពត្រឹមត្រូវ
· កុំទុកចោលអាហារចម្អិនរួច នៅសីតុណ្ហភាពក្នុង​បន្ទប់ លើសពី ២ម៉ោង
· ទុកក្នុងទូទឹកកក ភ្លាមៗ នូវអាហារចម្អិនរួច និងដែលខូច (ឲ្យពេញចិត្ត គឺក្រោម ៥អង្សារសេ)
· កំដៅអាហារចម្អិនរួច​ឲ្យក្ដៅ គគុក (លើសពី ៦០ អង្សារសេ) មុននឹងបរិភោគ
· កុំទុក​ដាក់ អាហារយូរពេក ទោះជាក្នុងទូរទឹកកកក៏ដោយ
· កុំទុកដាក់ឲ្យរលាយ​នូវអាហារ​បង្កក នៅសីតុណ្ហភាព បន្ទប
1. ប្រើប្រាស់ទឹក និងវត្ថុធាតុដើមមាន​សុវត្តិភាព
· ប្រើប្រាស់ទឹកមាន សុវត្តិភាព ឬធ្វើវាឲ្យមាន​សុវត្តិភាព
· ជ្រើសរើសអាហារៃ្រស់ និងដែលធ្វើឲ្យមានសុខភាពល្អ
· ជ្រើសរើសអាហារ កែច្នៃដែលមានសុវត្តិភាព ដូចជា ទេកដោះគោ​កំដៅរំងាប់ មេរោគ
· លាង​ផ្លែឈើ និងបន្លែ​ជាពិសេស បើបរិភោគឆៅ
· កុំប្រើអាហារ ហួសកំណត់កាលបរិច្ឆេទ
អានហើយហាមសើច
បទបញ្ជាផ្ទៃក្នុងថ្មីរបស់ក្រុមហ៊ុន ក្រុមហ៊ុន​បាន​ចេញ​សេចក្តី​ប្រកាស​បញ្ជា​ផ្ទៃ​ក្នុង​បំណង​ដើម្បី​អោយ​បុគ្គលិក​កម្មករ​ទាំងអស់​ជ្រាប​ជាព័ត៌មាន​ដោយ​មាន​ចែង​ជា​ចំណុច​ៗ​យ៉ាង​ច្បាស់​ដូច​ខាង​ក្រោម​នេះ
ការ​ស្លៀក​ពាក់ ក្រុមហ៊ុន​សូម​ប្រកាស​ប្រាប់​ដល់​បុគ្គលិក​ប្រចាំ​ក្រុមហ៊ុន​ទាំងអស់​ថា លោក​ អ្នក​គួរ​ស្លៀក​ពាក់ ឬ​តុបតែង​ខ្លួន​អោយ​សម​នឹង​ឋានៈ​ប្រាក់​ខែរ​បស់​លោក​អ្នក ព្រោះ​ប្រសិន​បើ​ខាង​ក្រុម​ហ៊ុន​ឃើញ​ថា​ លោក​អ្នក​ពាក់​ស្បែក​ជើង DODDO មាន​តំលៃ ៨០២០០ ដុល្លារ និង ប្រើ​ក្សែរ​ក្រវ៉ាត់​ Nz តំលៃ ៥០១២០ ដុល្លារ ដើម្បី​ធ្វើការ​នោះ ភាគី ក្រុមហ៊ុន​សូម​សន្និដ្ឋាន​ថា​ ស្តង់​ដារ​ប្រាក់ខែ​របស់​លោក​អ្នក ស្ថិត​ក្នុង​កំរិតខ្ពស់ ដូច្នេះ​មិន​ចាំបាច់​ដំ​ឡើង​ប្រាក់​ខែ​អ្វី​ទាំងអស់​សំរាប់​ឆ្នាំនេះ
ការ​សុំ​ច្បាប់​ឈឺ ក្រុម​ហ៊ុន​មិន​ព្រម​ទទួល​លិខិត​បញ្ជាក់​ពី​ពេទ្យ ឬ​លិខិត​ធ្វើ​តេស្ត​រោគ ផ្សេង​ៗ ថា​លោក​អ្នក​ឈឺ ព្រោះ​ថា​ បើលោក​ អ្នក​អាច​ទៅ​រក​ពេទ្យ​កើត លោក​អ្នក​ក៏​គួរ​មក​ធ្វើ​ការ​បាន​ដូច​គ្នា​ដែរ​។
ការវះ​កាត់ បុគ្គលិក​គ្រប់​រូប​ហាម​ធ្វើការ​វះ​កាត់​អ្វី​ៗ​ទាំងអស់​ដរាប​ណា​លោក​អ្នក​នៅ​ជា​បុគ្គលិក របស់​ក្រុមហ៊ុន លោក​អ្នក​ត្រូវ​មាន​អវៈយវៈ​ល្អ​គ្រប់​ផ្នែក លោកអ្នក មិន​អាច​សំរេច​ចិត្ត​ផ្លាស់​ប្តូរ​ ឬ​វៈ​កាត់​អវៈយវៈ ណា​ឡើយ ព្រោះ ខាង​ក្រុមហ៊ុន​បាន​ជួល​រូប​លោក​អ្នក​គ្រប់​ផ្នែក​ទាំងអស់​នៃ​រាង​កាយ ។​ ការ​វៈ​កាត់​ផ្លាស់​ប្តូរ អវៈយវៈ​ផ្សេង​ៗ​ចាត់​ទុក ថា​ជា​ការ​ល្មើស​ក្នុង​កិច្ច​សន្យា​ការងារ
ការ​សុំ​ច្បាប់​មាន​ធុរៈ បុគ្គលិក​មាន​សិទ្ធិ​សុំ​ច្បាប់​ឈប់​ក្នុង​ពេល​មាន​ធុរៈ​បាន​ចំនួន ៥២​ថ្ងៃ​ក្នុងមួយ​ឆ្នាំ គឺ​ថ្ងៃ​អាទិត្យ
ការ​សុំ​ច្បាប់​មូល​ហេតុ​បាត់​បង់​ជីវិត ចាត់​ទុក​ថា​ជា​ការ​សុំច្បាប់​យ៉ាង​សម​ហេតុ​ផល ប៉ុន្តែ​ទោះ​ជា យ៉ាង​ណា​ក៏​ដោយ​បុគ្គ​លិក​ ត្រូវ​ផ្តល់​ដំណឹង យ៉ាង​តិច​អោយ​បាន ២​សប្តាហ៍​ជា​មុន​សិន ដើម្បី​ក្រុមហ៊ុន ប្រកាស ជ្រើស​រើស បុគ្គលិក ថ្មី​មក​ជំនួស
ការ​ឈប់​សំរាក​ថ្ងៃត្រង់ បុគ្គលិក​មាន​ទម្ងន់​តិច​ជាង​កំរិត​ស្តង់​ដារ​អាច​សំរាក​ពេល​ថ្ងៃ​ត្រង់​បាន​១​ម៉ោង សំរាប់ ទទួល​ទាន​អាហារ​អោយ​បាន​ច្រើន ដើម្បី​អោយ​មាន​សុខ​ភាព​ល្អ​ប្រសើរ​ឡើង ។​ សំរាប់​បុគ្គលិក​មាន​ទម្ងន់ ស្ថិត​ក្នុង កំរិត​ស្តង់​ដារ​អាច​សំរាក​បាន​កន្លះ​ម៉ោង ឬ៣០​នាទី​ ដើម្បី​រក្សា​រាង​រៅ​អោយ​មើល​ឃើញ ស្រស់​សង្ហា ដូច​ដើម ចំណែក​ឯ​បុគ្គលិក​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​កំរិត​ស្តង់​ដារ​ ត្រូវ​តែ​បង្អត់​អាហារ លេប​ថ្នាំ​បញ្ចុះ​ទម្ងន់ និង​មិន​ចាំបាច់ ឈប់​សំរាក​ថ្ងៃ​ត្រង់​ទេ
ការ​ញ៉ែ​គ្នា​ក្នុង​ឬ​ក្រៅ​ក្រុមហ៊ុន មិន​ត្រូវ​ញ៉ែ​តែ​អ្នក​ណា​ស្អាតៗ រាង​ស្វែល សាច់​សរ នោះ​ទេ ព្រោះ​វា​ធ្វើ​អោយ​អ្នក​ដែល​មិន​សូវ​ស្អាត​មាន​អារម្មណ៍​មិន​ល្អ​ដែល​អាច​បណ្តាល​អោយ​ប៉ះ​ពាល់​ដល់​សតិ​អារម្មណ៍​ការងារ នាំ​អោយ​ខូច​បង់​សុពលភាព​របស់​ក្រុមហ៊ុន(សូម​ប្រកាន់​គំនិត​ថាផ្ទះថ្ម ផ្ទះ​ស្បូវ​ តែ​រលត់​ភ្លើង​ទៅ​ វា​ងងិត​ដូច​តែ​គ្នា​ទេ” ) តែ​ហាម​ផ្តាច់​ខាត​ញ៉ែ​ប្រពន្ធ​គេ ។សេចក្តី​ប្រកាស​នេះ​មាន​ប្រសិទ្ធភាព​ចាប់​តាំង​ពី​លោក​អ្នក​ បាន​អាន​បទ​បញ្ជា​ផ្ទៃ​ក្នុង​នេះ​ចប់​ភ្លាម ។ភ្នំពេញ​ថ្ងៃ​ទី ២៤ ខែ មករា ឆ្នាំ ២០០៧គណៈកម្មការណ៍​កាលប្បត្តី​ការងារចម្លង​ជូន
· គ្រប់​ប្រធាន​ផ្នែក
· គ្រប់​ប្រធាន​ក្រុម (ទាំងផ្នែកកាត់, ដេរ, បង្លើយការ, QC )
· កម្មករ​និយោជិក​ទាំងអស់
·សូម​ជ្រាប​
(កំណាព្យ) :
+បពិត្រ​សប្បុរស​ជាតិ​ខ្មែរ​ប្រុស​ស្រី ក្នុង​ក្រៅ​បុរី​រួម​ឈាម​ខេមរា ពូជ​អ្នក​អង្គរ​ធ្លាប់​ល្បី​អស្ចារ្យ កសាង​រដ្ឋា​ចម្រើន​ល្បាញ​ល្បី
+ឥឡូវ​ធ្លាក់​ខ្លួន​កម្សត់​អត់​ឃ្លាន ខ្លះ​ដើរ​សុំទាន​ឆ្លង​ផុត​ដែន​ដី អ្នក​ផង​មើល​ងាយ​ដូច​ជា​ទាសី បាយ័ន​ស្ទើរ​ក្ស័យ​ព្រោះ​អី​ខ្មាស​គេ
ពាក្យ​រៀល​យក​ពីរម្មណីដ្ឋាន​ទន្លេ​បាទី (សំណើច)
· អាត្មា​សូម​ចំរើន​ពរ កន្ទុយ ងរ ឆ្កែ ភ្នែក​ក្រឡែ​ឆ្មា ក្រឡេក្រឡា​ពស់ ងោះ​ៗ គូរូ មូរ​ៗ ត្រី​រ៉ស រាប់​មិន​ចេះ​អស់​កន្តេះ​ឡង់ ឆ្អេះ​ឆ្អង់​កណ្ដុរ​ប្រម៉េះ រៀន​មិន​ចេះ​ឆ្មា​ម៉េវ
· កុំ​លេង​ដី​កើត​មេ​រោក កុំ​លេង​លោក​បាប កុំលេង​ចាប​បោច កុំ​លេង​ខ្មោច​លង
ទ្រព្យ​ទាំង​បី (សំណើច)
សម្បត្តិ​មនុស្ស គឺ ស្រី និង​ស្រា សម្បត្តិ​ទេវតា គឺ ធូក និង​ទៀន សម្បត្តិ​ព្រះ​និពាន្ធ គឺ​ធាតុ​ក្នុង​កោដិ ។រឿង​អស់​សំណើច ៖មាន​បុរស​ម្នាក់​មក​ពី​ជន​បទ គាត់​ទៅ​មើល​អាង​ចញ្ចឹម​ក្រពើ ស្រាប់​តែ​គាត់​ធ្លាក់​ចូល​ក្នុង​អាង​ក្រពើ ក្រពើ​ខាំ​ហែក​ស៊ី​ជា​ចំណី​បាត់​ទៅ។ មានបុរស​​ម្នាក់​ទៀត​បាន​ចូល​រួមមើល​ហេតុការ​​លាន់​មាត់ថាសំណាង​ណាស់​បាន​ក្រពើ​ស៊ី កុំអី​លង់​ទឺក​ស្លាប់
មានប្រភព​ព័ត៌មាន​មិន​ច្បាស់ការ​​បាន​ឲ្យ​ដឹង​ថា ប្រជាជន​យួន ប្រមាន​ជា​ ៣០០ នាក់​ត្រូវ​បាន​ស្លាប់​ដោយ​សារ​ឆ្លង​ជម្ងឺ អាសន្តរោក ពី បង្គា​សមុទ្រ​របស់​យួន។ ហើយ​ក៏សូម​​មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា​គួរ​តែ​ផ្អាក​បរិភោគ​គ្រឿង​សមុទ្រ​មួយ​រយៈ​សិន​ទៅ​ដើម្បី​ជាសវៀង​កើត​បាតុភាព​នេះ​ឡើង។ ជាពិសេល​គ្រឿង​សមុទ្រ​ដែល​នាំ​ចូល​ពី​ស្រុក​យួន។ សូមអរគុណ!!
អាច​ជា​មូល​ហេតុ​ផ្ដាសាយ​បក្សី
ខ្ញុំមាន​ព័ត៌មាន​មួយ ដែល​អ្នក​មិន​ទាន់​ដឹង​ ឬ​ក៏​បាន​ដឹង​ហើយ​។ ប័រ​ដែល​គេ​លាប​នំបុ័​ងដាក់​សាច់ គេ​ធ្វើ​ពី​ពងទា​ឆៅ ឬ​ពង​មាន់​វៃ​វារហូត​ដល់​ចេញ​ទៅ​ជាប័រ។ ចំពោះ​ផ្ដាសាយ​បក្សី​ប្រ​ហែល​ជា​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ អ្នក​ទាំងអស់​គ្នា​គួរ​ ញ៉ាំ​នំបុ័ង​ដាក់​សាច់​ សូម​ប្រាប់​គេ​កំ​ឲ្យ​លាប ប័រ​ធ្វើ​អ្វី។ ពេល​នេះ​មាន​ខ្យល់​ធ្លាក់​រងារ​បែប​នេះ​វា​អាច​​ធ្វើ​ឲ្យ​ងាយ​ក្នុង​ការ​កើត មាន​ជំងឺ​ផ្ដាសាយ។
នេះ​ជា​បំណង​ល្អ ពី​ខ្ញុំ Veasna.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s