POEM


អត្ថន័យពាក្យថា “ស្រឡាញ់

អត្ថន័យពាក្យថាស្រឡាញ់
តើលោកអ្នកធ្លាប់មានគេសួរលោកដែរទេថា ពាក្យថាស្រឡាញ់ មានន័យដូចម្តេច ?
ចំពោះរូបខ្ញុំបានសាវជ្រាវតាមសៀវភៅជាច្រើនអំពីអត្ថន័យពាក្យនេះ
សរុបបានអត្ថន័យនូវពាក្យថាស្រឡាញ់ គឺអាចយកពាក្យថា ព្រួយ បារម្ភ
មកជំនួស មានន័យល្អបំផុត
ប្រសិនបើលោកអ្នកចង់ប្រាប់នរណាម្នាក់ថាខ្លួនស្រឡាញ់ ឬមាន គំនិតចង់
ស្រឡាញ់នរណាម្នាក់ លោកអ្នកត្រូវសួរខ្លួនឯងថាខ្លួន យើងព្រួយបារម្ភ
ចំពោះគេនោះដែរឬទេ ? “
ប្រសិនបើលោកអ្នកកំពុងបើកឡានម្នាក់ឯង ហើយក្នុងពេលនោះ ផងដែរ បុគ្គលជាទីស្រឡាញ់តេមកសួរថាដល់ទីណាហើយ ? សូម បើកបរឡាន
ដោយប្រុងប្រយ័ត្ន”      ក្នុងពេលនេះហាក់បីដូចមានអ្វី មួយមក
ធ្វើអោយយើងមានជីវិតជីវ៉ាមានកម្លាំង
អញ្ចឹងបានសេចក្តីថា ពាក្យថាស្រឡាញ់គឺ ព្រួយបារម្ភ ចុះមិត្តអ្នក
អានវិញគិតដូចម្តេច ?

គ្មានបរទេសណាស្រឡាញ់ខ្មែរជាងខ្មែរឡើយ

ខ្ញុំបាទជាអ្នកកវីថ្មី

មានរឿងចង់ស្តីប្រាប់យាយតា

ព្រមទាំងមីងមាគ្រប់គ្រួសារ

ដើម្បីដឹងសារៈសំខាន់

យើងជាខ្មែរមិនស្រឡាញ់ខ្មែរ

នាំគ្នាងាកបែរទៅតៃវ៉ាន់

កូនស្រីខ្លួនស្មើនឹងអាត្ម័ន

ឃើញថៃតៃវ៉ាន់លើកឱ្យភ្លាម

ស្រីខ្មែរនៅឯបរទេស

មិនដែលផុតជៀសការគម្រាម

គេមើលថោកខ្មែរជ្រៅដល់ឈាម

អស់ពួកអាសៀមខ្លាំងណាស់ដែរ

ថ្វីបើតែនៅក្នុងកំណាព្យ

គេតែងជាកាព្យឱ្យស្អប់ខ្មែរ

តើព្រោះហេតុអ្វីយើងនៅតែ

នាំគ្នាដង្ហែលើកកូនឱ្យ ?
 

ហេតុដែលធ្វើអោយប្រទេសជាតិរបស់ខ្លួនមានភាពគង់វង្ស
គឺពលរដ្ឋត្រូវដឹងតួនាទីរបស់ខ្លួនធ្វើជាពលរដ្ឋល្អចេះស្រឡាញ់
ជាតិកំណើតរបស់ខ្លួនជួយថែរក្សាទ្រព្យសម្បត្តិជាតិ

គុណមាតា

ខ្ញុំបាទសូមគោរពមកដល់
លើកដៃតម្តល់លើសិរសា
 ចំពោះមីងមាលោកយាយតា
សូមប្រោសមេត្តាតាមដានស្តាប់
 

សូមលើកយកពីគុណមាតា
នៅក្នុងតម្រាច្រើនសែនច្បាប់
 គុណមាតាមិនអាចរ៉ាយរ៉ាប់
ខ្ញុំបាទសូមប្រាប់ថាច្រើនណាស់
 

មាតាមាតុប្រែថាម៉ែ
បកស្រាយជាខ្មែរបានន័យច្បាស់
 អ្នកឱ្យកំណើតទាំងក្មេងចាស់
សូមលោកអង្គម្ចាស់បានជ្រាបន័យ
 

តទៅខ្ញុំបាទសូមនិទាន
ពីកូនដែលមានចិត្តអប្រិយ
 តវ៉ាម៉ែខ្លួនដោយសម្តី
ហ៊ានទារហ៊ានស្តីសុំលុយកាក់

(កូន)
ម៉ែអើយ! អ្នកម៉ែពេលប្រើខ្ញុំ
នូវការធំដុំកុំភ្លេចប្រាក់
 កូនធ្វើការម៉ែដោយទុកដាក់
ទើបកូនសុំប្រាក់ពីអ្នកម៉ែ
 

ទោះបីប្រើកូនឱ្យលាងចាន
ខ្លួនប្រាណកូនបាននឿយហត់ដែរ
 អញ្ចឹងទើបកូនសុំប្រាក់ម៉ែ
ថាតើអ្នកម៉ែឱ្យឬអី​ ?

(ម៉ែ)
! កូនសំលាញ់មាសម៉ែអើយ
ចុងកុំព្រងើយខ្ជិលពេកក្រៃ
 កូនខំធ្វើការឱ្យពេញដៃ
កូនចង់បានអ្វីម៉ែឱ្យបាន
 

ប្រាំបួនខែកន្លងផុតទៅ
កូនម៉ែមាសពៅផ្ញើខ្លួនប្រាណ
 គេងលក់ក្នុងផ្ទៃយ៉ាងសម្រាន្ត
ម៉ែមិនដែលបានគិតប្រាក់ឡើយ
 

ពេលកូនធំឡើងម៉ែឱ្យបៅ
ថ្នាក់ថ្នមកូនពៅមិនកន្តើយ
 បីកូនឱ្យគេងលើពួកខ្នើយ
បក់ឱ្យរហើយខ្លាចកូនក្តៅ
 

សត្វរុយស្រមោចជាសត្វល្អិត
មិនឲ្យមកជិតកូនមាសពៅ
 បីរូបកូនថ្នាក់ថ្នមលើភ្លៅ
សុំកូនមាសពៅបានក្តីសុខ​
 

ពេលកូនត្រូវការរៀនសិក្សា
ម៉ែខំធ្វើការពេញបន្ទុក
 ទោះបីរងាក្តៅរងទុក្ខ
ម៉ែខំសំរុកធ្វើចំការ
 

ខ្លាចកូនពិសីអត់ប្រាក់រៀន
ទោះខ្លួនអត់ខ្លានមិនដែលថា
 ឱ្យតែកូនរស់បានសិក្សា
នោះក្តីប្រាថ្នានៃដួងចៃ
 

ពេលកូនសំរេចការសិក្សា
ម៉ែរកសង្សារឱ្យកូនថ្លៃ
 ចង់បានកូនអ្នកណាសូមស្តី
បារាំងខ្មែរថៃម៉ែរកឱ្យ

យ៉ាប់

ថ្ងៃនេះអផ្សុកក្នុងចិន្តា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចង់​ទៅ​ទី​ណា ក៏​មិន​បាន
យ៉ាប់​អើយ​សែន​យ៉ាប់ យ៉ាប់​មិន​ខាន
ធ្វើ​ម៉េច​ទើប​បាន បាត់​ធុញ​ថប់។ 

បើក​សៀវភៅ​អាន ចង់​ងងុយ
ងើប​ឡើង​អង្គុយ ចំរៀង​ចប់
លូក​ដៃ​ទៅ​ដូរ ហាក់​ដូច​ហត់
អង្គុយ​លេង​សោះ ហត់​កើត​ដែរ? 

បើក​ទូរទស្សន៍ រក​អី​មើល
ចុច​រាវ​មើល​ៗ ស្រាប់​តែ​ប្រែ
ទៅ​ជា​ដាច់​ភ្លើង កណ្ដាល​ខែ
ភ្លើង​បង់​ហើយ​ដែរ ម៉េច​អញ្ចឹង?

 អត់​មាន​អី​ធ្វើ អង្គុយ​គិត
ហ៊ើយ! យ៉ាប់​ទាំង​ព្រឹក នឹក​ចង់​ខឹង
ថ្ងៃ​នេះ​វា​ស៊យ ទើប​តែ​ដឹង
យ៉ាប់​តែ​អញ្ចឹង បាន​គេ​ថា៕

ខ្មែរ​ស្រលាញ់​ខ្មែរ

+  ខ្មែរ​អើយ​ខ្មែរ​ខ្ញុំ   ខ្មែរ​រង​ទុក្ខ​ធំ   ដូច​ភ្នំ​សង្កត់   ជា​ច្រើន​ខែ​ឆ្នាំ  ចូរ​ចាំ​ប្រវត្តិខ្មែរ​ត្រូវ​ប្រាស​ព្រាត់ យ៉ាង​សែន​ទារុណ

បើ​ខ្មែរ​បែក​បាក់    ខ្មែរ​នឹង​គ្រោះថ្នាក់    ដូច​កាល​ពីមុន    ធ្លាក់​ក្នុង​រណ្ដៅ   ជ្រោះ​ជ្រៅ​សែន​ធ្ងន់    រងទុក្ខ​ផ្ទួនៗ   ឥត​មាន​ពេល​ល្ហែ

ចូរ​ខ្មែរ​ចាំ​ថា   គ្មាន​បរទេស​ណ  ពិត​ស្រឡាញ់​ខ្មែរ  ជាង​ខ្មែរ​ស្រឡាញ់  ដូច​គ្នា​ជាតិ​ខ្មែរ   បង​ប្អូន​ពុក​ម៉ែ   មា​មីង​យាយតា

+  ខ្មែរ​អើយ​ចងចាំ   សាវតារបាន​ផ្ដាំ  ឆ្លាក់​ជាប់​ថ្មដា   មហានគរ   ខ្មែរ​ថ្កើង​យ៉ាង​ណា   ព្រោះ​ខ្មែរ​ហាន​ក្លា   ខ្មែរ​មាន​សាមគ្គី

+  ខ្មែរ​ស្រឡាញ់​ខ្មែរ  ខ្មែរ​នឹង​ពូកែ  ផុត​ទុក្ខ​ញាំញី   កសាង​ការពារ  ជាតិ​ខ្លាំង​គ្មាន​ពីរ   រ​នឹង​ពូកែ  បរទេស​មូល​មីរ       កោត​ក្រែង​ជាតិ​ខ្មែរ

+  សូម​ខ្មែរ​ក្រោក​ឡើង   ប្រឹង​លើក​តម្កើង   ពូជសាសន៍​ជាតិខ្មែរ   ក្នុង​ស្រុក​ក្រៅ​ស្រុក  រួម​គ្នា​ជួយ​ខ្មែរ    កុំ​ខ្លាំងពូកែ   តែ​ខាង​សម្ដី

+  ព្រះ​សង្ឃ​គ្រហស្ថ  បើ​ដឹង​ខ្លួន​ខុស   នឹងច្បាប់​វិន័យ    ប្រញាប់​កែ​ខ្លួន   មុន​ពេល​ក្សិណក្ស័យ  ក្រែង​ធ្លាក់​អវិចី     ព្រះ​ប្រោស​មិន​រួច  

មិត្ត​ល្អ​ជួយ​គ្នា​ក្នុង​គ្រា​មាន​ទុក្ខ

+  មិត្ត​ល្អ​ក្រ​ណាស   បើ​ជួប​ប្រទះ   ប្រឹងប្រែង​ជួយ​គ្នា  បើ​មិត្ត​មាន​ទុក្ខ    ខិត​ខំ​ម្នីម្នា    ប្រវេប្រវា  ឱ្យ​រួច​ទុក្ខ​ធំ។

បើ​មិត្ត​មាន​ភ័យ  គួរ​គិត​លក​លៃ   ជួយ​ដោយ​មនោ​រម្យ    កុំ​នៅ​បង្អង់  ជួយ​ដោយ​សុខុម  ឱ្យ​បាន​ចម្រុង   ចម្រើន​តទៅ។

+  នេះ​ហៅ​មិត្ត​ល្អ   រក​បាន​ដោយ​ក្រ  ដែល​ជា​ស្រឡៅ    នាំ​កើត​ក្ដី​សុខ     ឥត​មាន​ហ្មង​សៅ   តែង​ចង្អុល​ផ្លូ    សុភមង្គល 

+  ទេវតា​ឱ្យ​សុខ    ត​រៀង​ទៅមុខ    មិន​ដែល​មាន​យល់     នៅ​រឿង​ទុក្ខ​ភ័យ   ដែល​ជា​អកុសល    នាំ​កើត​មង្គល     អស់​មួយ​ជីវិត 

+  បើ​ទៅ​ទីណា   អស់​បងប្អូនណា     គេ​ចូលចិត្ត​ពិត    គេ​កោត​សរសើរ   ទាំង​ឆ្ងាយ​ទាំង​ជិត  ស្និត​ស្នាល​ស្គាល់​មិត្ត        ទទួល​រាក់​ទាក់   

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s