តើធ្វើយ៉ាងណាដើម្បីឲ្យនាង”នឹក”


តើធ្វើយ៉ាងណាដើម្បីឲ្យនាងនឹក

តើធ្វើយ៉ាងណាដើម្បីឱ្យនាងនឹកបើអ្នកចង់ទាក់ទាញឱ្យអ្នកណាម្នាក់ស្រឡាញ់ចូលចិត្ត ឬចាប់ចិត្តស្នេហានោះគួរចាប់ ផ្តើមដោយការធ្វើឱ្យ ភាគីម្ខាងទៀតនឹកខ្លួនជាមុនសិន។ បើអាចធ្វើឱ្យមនុស្សដែលអ្នក ស្រឡាញ់ពេញចិត្តនឹកអ្នកបាននោះ បញ្ជាក់ឱ្យឃើញថា អ្នកអាចឈ្នះលើចិត្តមនុស្សម្នាក់ នោះបានពាក់កណ្តាលហើយ
ជាការពិតណាស់អ្នកចង់ឱ្យភាគីម្ខាងទៀតនឹកអ្នកក្នុងផ្លូវល្អនិងភាពជាវិជ្ជមានដូច្នេះ ការដែលធ្វើឱ្យគេ នឹកអ្នកបានច្រើន ឬយូរប៉ុនណានោះ វាស្ថិតនៅលើសមត្ថភាពពិសេស ផ្ទាល់ខ្លួនរបស់អ្នកហើយ សូមស្វែង យល់តាមវិធីសាស្ត្រទាំង១០ខាងក្រោមនេះ
បើមិនអាចទៅជួបនាងបាននោះ អ្នកគួរផ្ញើបាច់ផ្កាដល់នាងដើម្បីជាការរំលឹកដល់ ការចងចាំរបស់នាង ដែលមានចំពោះអ្នកជំនួសវិញ សំរាប់ការផ្តល់បាច់ផ្កាមិនថា ជាផ្កាអ្វី នោះទេ គឺសុទ្ធសឹងតែទទួល បានលទ្ធផលល្អប្រសើរទាំងអស់ ព្រោះនារីជាភេទដែលស្រឡាញ់ភាពស្រស់ស្អាតខ្លាំងណាស់ ហើយថែម ទាំងចូលចិត្តនៅតែជាមួយរបស់របរ ស្អាតៗស្រាប់ទៀតផង ដូច្នេះបើមានអ្នកណាម្នាក់យកផ្កា ដ៏ស្រស់ ស្អាតទៅប្រគល់ឱ្យដល់ ដៃនាងផងនោះ នាងច្បាស់ជាពេញចិត្តជាមួយនឹងក្តីព្យាយាម របស់ភាគីម្ខាងទៀត ជាក់ជាមិនខាន យកល្អគួរចេះជ្រើសរើសយកផ្កាផង យ៉ាងហោចណាស់គួរសេបីឱ្យដឹងថា តើនាងចូលចិត្តផ្កាអ្វីដើម្បីការពារកុំឱ្យមានការអសទ្ធាចំពោះយើង
ផ្តល់សត្វចិញ្ចឹមដល់នាង ដូចជាត្រី, កណ្តុរ, ទន្សាយ, ឆ្មា និងឆ្កែ ជាដើម ឬមួយក៏នឹកក្នុងចិត្តថា តើសត្វប្រភេទណាដែលអាចធ្វើឱ្យនាងសប្បាយចិត្តបាន គឺយកសត្វនោះតែម្តង
ជូនទឹកអប់ដល់នាង ដោយត្រូវជ្រើសរើសម៉ាកយីហោណា ដែលមានឈ្មោះយ៉ាងជ្រាលជ្រៅដូចជា ម៉ាកស្រឡាញ់ស្មោះ” “ជាប់អន្ទាក់ស្នេហ៍និងនឹកជានិច្ចនិរន្តរ៍ជាដើម។ ជាការពិតណាស់ទឹកអប់ សម័យនេះម៉ាកយីហោនីមួយៗសុទ្ធតែបញ្ជាក់ពីអត្ថន័យរបស់វា ទៅតាមការនិយមចូលចិត្តរបស់មនុស្ស
កុំភ្លេចផ្ញើប័ណ្ណជូនពរដែលមានអត្ថន័យស្នេហាផ្អែមល្អែមឱ្យនាង ស្រួលមិនស្រួលនាងអាចសរសើរ អ្នកនៅក្នុងចិត្តថា អ្នកគឺជាមនុស្សដែលមានមនោសញ្ចោតនាខ្ពស់ផងក៏ថាបាន។
ទិញឈុតដំណេក, ឈុតរាត្រី ឬឧបករណ៍សំរាប់លេងពេលរាត្រីឱ្យនាង។ ត្រង់ចំណុចនេះបញ្ជាក់ថា អ្នកគឺជាមនុស្សល្អិតល្អន់ និងមានការបារម្ភពីនាង បើអ្នកទិញភួយជូននាង នៅក្នុងចិត្តនាងអាចគិតថា អ្នកមានការបារម្ភពីខ្លួននាង។ ទោះបីអ្នកមិនអាចផ្តល់ភាពកក់ក្តៅ ដល់នាងបានក៏ពិតមែន ប៉ុន្តែនៅ ពេលយកភួយនោះមកដណ្តប់នាងក៏នឹកពីគុណសម្បត្តិរបស់អ្នកជាក់ជាមិនខាន។
ថតរូបជាមួយនាងដែលមានទំហំធំល្មមអាចយកទុកសំរាប់មើលមុខអ្នក
បង្កើតជាសៀវភៅកំណត់ហេតុប្រចាំថ្ងៃ ដោយបិទរូបថតអ្នកនិងនាង ហើយ សរសេរបរិយាយ ពីរឿងរ៉ាវ អតីតកាលដ៏ផ្អែមល្ហែម លុះនៅពេលដែលនាងយកមកមើល នោះនឹងធ្វើឱ្យនាងនឹកឃើញរឿង អតីតកាលទាំងនោះផងដែរ។
ជូនបន្ទះស៊ីឌីបទចំរៀងមនោសញ្ចោតនា ហើយឱ្យនាងសន្យាថា នឹងបើកស្តាប់នៅ រៀងរាល់ពេលដែល ស្រងេះស្រងោច ប៉ុន្តែការពិតនៅមានអ្នកម្នាក់ផងដែរដែលមិនធ្វើឱ្យ នាងស្រងេះស្រងោច ឬខ្លាច។
ចំណាយប្រាក់ទិញគ្រឿងតុបតែងលំអកាយឱ្យនាងមួយបំប្លេ។ ទិញគ្រឿងលំអដែលរំពឹងថា នាងអាច យកជាប់តាមខ្លួនបានរហូត ដើម្បីគ្រាន់ជាសញ្ញាសម្គាល់ថា ទោះជាមានសុខ ឬទុក្ខអ្នកនៅក្បែរនាងរហូត។
១០សរសេរសំបុត្រស្នេហាបង្ហាញពីទឹកចិត្តជាលាយលក្ខណ៍អក្សរ ព្រោះបើត្រឹមតែនិយាយថា ស្រឡាញ់ ឬពេញចិត្តនោះវាអាចជាខ្យល់ដែលផ្លុំចេញតាមមាត់ ហើយវារសាត់ តាមខ្យល់បាត់ គឺនិយាយបានក៏អាច ភ្លេចបាន។ ការសរសេរជាពាក្យពេចន៍នោះវាមានភាពជ្រាលជ្រៅនៅក្នុងចិត្តជាង ប៉ុន្តែបើសិនសរសេរ ហើយនឹងធ្វើឱ្យនាងលង់សម្តី ឬអត់ នោះត្រូវទុកឱ្យពេលវេលាជាអ្នកពិសោធន៍
ជាការពិតណាស់គូស្នេហ៍ដែលល្អូកល្អឺននឹងគ្នានោះ មិនមែនស្ថិតនៅត្រង់ការមានសម្ព័ន្ធ ផ្លូវភេទនឹងគ្នាទេ ភាពល្អូកល្អឺនអាចមានទំនាក់ទំនងបាននៅត្រង់ការដែលយើងមានការ ប្រតិបត្តិរវាងគ្នាជាប្រចាំដូចជា
ក្រោយភ្ញាក់ពីដំណេកមុននឹងទៅលុប មុខដុសធ្មេញ គួរថើបនាងមួយខ្សឺតពីរខ្សឺត
នាំគូស្នេហ៍ទៅជាមួយគ្នានៅពេលដែលអ្នកត្រូវការទិញខោស្លីបឱ្យនាង។
ណែនាំគូស្នេហ៍ឱ្យស្គាល់អតីតគូស្នេហ៍ចាស់របស់ខ្លួន ដើម្បីបង្ហាញពីការស្មោះស្ម័គ្រ ចំពោះនាងថា អតីតកាល គឺជារឿងអតីតកាល ចំណែកបច្ចុប្បន គ្នឺបងនិងអូន
បបួលគ្នាទៅដេកនៅផ្ទះរបស់ឪពុកម្តាយទាំងសងខាង ដើម្បីឱ្យឪពុកម្តាយបានស្គាល់ ពីសង្សាររបស់ យើងខ្លះ

បញ្ជូនខ្សែភ្នែកក្នុងន័យស្នេហាឱ្យនាងជាញឹកញាប់ បើទោះជាបានឃើញមុខគ្នាក្នុង រយៈពេលខ្លីក៏ដោយ

ប៉ះស្ទាបគ្រប់កន្លែងពិសេសៗរវាងគ្នានិងគ្នាឱ្យបានញឹកញាប់ យ៉ាងហោចណាស់មួយ ថ្ងៃក៏៣ដងដែរ ដល់ពេលនោះវារឹតតែធ្វើឱ្យសម្ព័ន្ធស្នេហ៍កាន់តែស្អិតរមួតថែមទៀតជាក់ ជាមិនខាន

 

ប្រវត្តិនៃសេចក្ដីស្រឡាញ់

កាលដើមឡើយមាន ការស្រឡាញ់ មាន ក្រ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ រស់នៅលើកោះដ៏សែនសុខសាន្តមួយ ថ្ងៃមួយផែនដីប្រកាសថា កោះសុខសាន្តនឹងលិច សូមអ្នកទាំងអស់គ្នាចាកចេញឲ្យឆាប់រហ័យសបំផុត មាន ក្រ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ សុទ្ធតែមានឧបករណ៍ចម្លងរៀងខ្លួន លើកលែងតែការស្រឡាញ់ ដែលកំពុងភ័យស្វែងរកជំនួយព្រោះកោះលិចកាន់តែលឿនទៅៗ ខណៈពេលនោះ ការស្រឡាញ់ឃើញសំពៅរបស់ មាន ជឹះកាត់ ក៏ស្រែកសួរ « បងមានសូមជួយចម្លងខ្ញុំផងបានទេមានបានឆ្លើយថា «ទេទេ! សំពៅខ្ញុំពោរពេញទៅដោយទ្រព្យសម្បត្តិ គ្មានចន្លោះណាសម្រាប់បងទេហើយ មានក៏ជិះហួសបាត់ទៅ មួយសន្ទុះក្រោយមក ក្រ ក៏បណ្ដែតក្បូនមក ការស្រឡាញ់ ឃើញក៏ស្រែកអង្វរ «បង ក្រសូមជួយចម្លងខ្ញុំផងបានទេ ពេលនេះកោះលិចផុតជើងខ្ញុំហើយក្រ «សូមទោស! កន្លែងខ្ញុំចង្អៀតណាស់ គ្មានចន្លោះណាដឹកបងទេរួច ក្រ ក៏ជិះហួសបាត់ទៅ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ មកជាបន្តបន្ទាប់ ប៉ុន្តែម្នាក់រវល់តែសប្បាយក្អាកក្អាយ ម្នាក់ទៀតរវល់តែកើតទុក្ខ ឈ្ងោកមុខមិនបានលឺការស្រឡាញ់ស្រែកហៅទេ ចំណែក ច្រណែន ប្រច័ណ្ឌ ពួកគេមិនឲ្យការស្រឡាញ់ទៅជាមួយទេ ព្រោះ ការស្រឡាញ់គឺជាសត្រូវរបស់ ពួកគេ ទឹកលិចកាន់តែជ្រៅទៅៗ ត្រឹមចង្កេះ ត្រឹមទ្រូងរបស់ការស្រឡាញ់ហើយការស្រឡាញ់គិតថា គេនឹងគ្មានជីវិតរស់នៅបាននោះទេ គេរំលឹករឿងគ្រប់បែបយ៉ាងកាលពីរស់នៅ លើកោះសុខសាន្តជាមួយគ្នា គឺពួកគេទាំងអស់គ្នាសុទ្ធតែត្រូវការ ការស្រឡាញ់ទាំងអស់គ្នា ហេតុអ្វីបានជាពេលមានអាសន្នពួកគេធ្វើបែបនេះទៅវិញ ការស្រឡាញ់អស់សង្ឃឹមខ្លាំងណាស់ ទឹកភ្នែករលីងរលោងរៀបនឹងស្រក់ចុះមក ឯទឹកក៏រៀបលិចជិតផុតរូបគេទៀត ស្រាប់តែមានដៃមួយមកចាប់ទាញដៃការស្រឡាញ់យ៉ាងណែន ហើយនិយាយថា បងអាចទៅជាមួយខ្ញុំបាន ខ្ញុំនឹងជួយចម្លងបង ការពារបងឆ្លងទៅដល់ត្រើយសុខសាន្តម្ខាងទៀត ការស្រឡាញ់ អរណាស់ រំភើបណាស់ ភ្លេចខ្លួនក៏មកដល់ច្រាំងរួចចុះទៅ ឯសំពៅរបស់គេម្នាក់នោះក៏ថយទៅវិញបាត់ដែរ ការស្រឡាញ់ពិបាកចិត្តម្ដងទៀត ព្រោះខ្លួនរវល់តែអរពេក មិនទាន់នឹងបានអរគុណគេ ហើយមិនទាំងនឹងស្គាល់ថាគេនោះជានរណាទៀត! គេដើរបណ្ដើរសួរខ្លួនឯងបណ្ដើរ បន្ទោសខ្លួនឯង បណ្ដើរ ហើយក៏ជួបនឹងបងWisdom ក៏សួរ តើបងដឹងថាគេជានរណាទេ ? ខ្ញុំចង់អរគុណគាត់! Wisdom ញញឹម ហើយក៏និយាយថា គេមិនត្រូវការអ្វីពីបងនោះទេ សុំត្រឹមតែបងមានសេចក្ដីសុខទៅ នោះគេសប្បាយចិត្តណាស់ទៅហើយ គេនោះគឺជាពេលវេលា មានតែពេលវេលាទេទើបដឹងថា ការស្រឡាញ់ត្រូវការអ្វី! មានតែពេលវេលាទេទើបដឹងថា ការស្រឡាញ់មានតម្លៃកម្រិតណា!!!

ស្នេហាដែលលាក់ខ្លួន នឹងអាចបង្ហាញនៅពេលអ្នកឈប់ភ័យខ្លាច

ទំលាយកំផែងការខ្លាចរបស់អ្នកបាន អ្នកនឹងជួបស្នហាដែលកំពុងលាក់បំពួន អ្នកសំលឹងមិនឃើញស្នេហាទេ បើសិនជាអ្នកមិនហ៊ានទំលាយកំផែងការខ្លាចជាមុនទេ អ្នកនឹងមិនមានអារម្មណ៍ដល់ភាពទន់ភ្លន់ និង ផ្អែមល្អែមរបស់សេចក្ដីស្នេហាបានឡើយ ពេលស្នហាដើរចូលមកដោយរាក់ទាក់ ចូរអ្នកហ៊ានបើកចិត្តទទួល និងធ្វើអារម្មណ៍ទទួលស្គាល់ជាមួយវា កុំខ្លាចព្រោះរឿងដែល អាចនឹងធ្វើអោយយើងខូចចិត្តច្រើនជាទីបំផុតក៏ជារឿងដែលអាចនឹងធ្វើឲ្យយើងមានសេចក្ដីសុខបានដូចគ្នា ពេលខ្លះជីវិត ក៏ត្រូវមានការប្រថុយខ្ពស់ណាស់ ដើម្បីរឿងដែលកំពុងរង់ចាំ ចាំទុកជានិច្ចថា យើងមិនមែនជាមេបញ្ហាតែយើងជាផ្លូវចេញ ចាំទុកជានិច្ចថាជីវិតតែងតែមានបញ្ហាតែយើងមានផ្លូវចេញជានិច្ច

ពេលវេលានៃសេចក្ដីស្នេហា

មានពេលមួយ មានលោកគ្រូម្នាក់ និង សិស្សម្នាក់អង្គុយលេងនៅក្រោមដើមឈើជិតវាលស្មៅមួយ បន្ទាប់មកសិស្សបានសួរលោកគ្រូថាកូនសិស្ស លោកគ្រូ! ខ្ញុំមិនយល់រឿងមួយ តើយើងស្វែងរកមិត្ត 100 ឆ្នាំបានដោយរបៀបណា លោកគ្រូជួយប្រាប់ខ្ញុំផងបានទេ ?លោកគ្រូគិតមួយសន្ទុះ រួចឆ្លើយ វាគឺជាសំណួរដែលងាយនឹងឆ្លើយណាស់កូនសិស្ស តែពិបាកគិតណាស់លោកគ្រូ មើលទៅផ្លូវនោះទៅ វាមានស្មៅច្រើនណាស់ ហើយអ្វីក៏ឯងមិនដើរទៅទីនោះ កុំបកក្រោយអោយសោះ គឺ ដើរទៅត្រង់រហូត នៅតាមផ្លូវឯងត្រូវព្យាយាមរកផ្កាស្មៅដែលស្អាតមកឲ្យគ្រូ តែគ្រូយកតែមួយទេ កូនសិស្ស បាន តែលោកគ្រូចាំខ្ញុំនៅទីនេះហើយនិយាយរួចកូនសិស្សក៏ដើរចេញទៅមួយសន្ទុះក្រោយមក..កូនសិស្ស ខ្ញុំមកវិញហើយលោកគ្រូលោកគ្រូ អ្ហេតែគ្រូដូចជាមិនឃើញផ្កានៅនឹងដៃឯងសោះកូនសិស្ស នៅក្នុងការធ្វើដំណើររបស់ខ្ញុំ ខ្ញុំបានឃើញផ្កាស្មៅដែលស្អាតតែ ទេ តែខ្ញុំគិតថាចង់ស្វែងរកផ្កាដែលស្អាតជាងនេះ ដូច្នេះហើយខ្ញុំមិនបេះវាទេ ខ្ញុំមិនដឹងសោះថាខ្ញុំបានមកដល់ចង់វាលស្មៅទៅហើយ ហើយខ្ញុំក៏មិនបានបេះផ្កាស្មៅបាន១ដែរ ព្រោះលោកគ្រូប្រាប់ខ្ញុំមិនឲ្យត្រឡប់ក្រោយ ខ្ញុំក៏មិនត្រឡប់ក្រោយទៅ !លោកគ្រូ នេះគឺជាអ្វីដែលកើតឡើងនៅក្នុងជីវិតពិតហើយ !· ស្មៅ គឺ ជាមនុស្សដែលនៅជុំវិញខ្លួនយើង· ផ្កាស្មៅ គឺជាមនុស្សដែលទាក់ទាញសម្រាប់យើង· វាលស្មៅ គឺជាពេលវេលា នៅក្នុងការស្វែងរកមិត្ត 100 ឆ្នាំ ចូរកុំធ្វើការប្រៀបធៀបហើយគិតថាយើងនឹងរកបានអ្នកដែលល្អបំផុតធ្វើជាគូ ប្រសិនបើធ្វើដូចនេះ គឺបានន័យថាអ្នកខ្លះខ្ចាយពេលវេលាហើយ ព្រោះថា ពេលវេលាមិនអាចវិលត្រឡប់ថយក្រោយបានទេដូច្នេះហើយត្រូវព្យាយាមទទួលយកនូវអ្វីដែលនាងឬ គាត់មាន

គុណសម្បត្តិស្ត្រីដែលបុរសចង់រៀបការជាមួយ

សរីរាង្គល្វតល្វន់ ទន់មានលក្ខិណា ភក្ត្រាស្រស់ស្អាត មានមន្តស្នេហ៍របស់ស្ត្រី គឺ ជាចំណុចបឋមដែលទាក់ទាញបេះដូងបុរសឲ្យព្រឺព្រួច ចាប់ចិត្តស្រឡាញ់ ចង់ស្គាល់ ចង់រាប់អាន ពោលគឺបេះដូងបុរសងាយនឹងរំជើបរំជួល ព្រោះសម្រស់របស់ស្ត្រីណាស់ ប៉ុន្តែសម្រស់តែម្យ៉ាង នៅមិនទាន់គ្រប់គ្រាន់ទេ ព្រោះលក្ខណសម្បត្តិ ចរិយាសម្បត្តិ គុណសម្បត្តិល្អប្រពៃទៅវិញទេ ដែលធ្វើឲ្យបុរសប៉ងប្រាថ្នាចង់រៀបការ រួមរស់ជាគូគ្រងអស់មួយជីវិត ជាមួយនារីណាម្នាក់នោះ
បុរសចង់រៀបការជាមួយសុភាពនារីដែលមានគុណសម្បត្តិដូចខាងក្រោម
មិនឆាប់ខ្លាច តក់ស្លុតហួសហេតុពេក
មានបេះដូងទន់ភ្លន់ រ៉ូមែនទិក
ហ៊ានធ្វើនូវអ្វីដែលប្លែកថ្មី ចេះកែលម្អអ្វីៗឲ្យល្អប្លែកជាងមុន
មានអារម្មណ៍កំប្លែងលេងសើច
ចំសរសើរគេ ទាំងពេលនៅចំពោះមុខ និង កំបាំងខ្នង
យកចិត្តទុកដាក់ចំពោះមិត្តភក្តិ និងក្រុមគ្រួសារ
មិនរអ៊ូរទាំច្រើន
ចុះធ្វើឲ្យគេមានអារម្មណ៍ថារូបអ្នកគឺជាមិត្តពិតប្រាកដរបស់គេ ពុំមែនគ្រាន់តែជាគូស្នេហ៍នោះឡើយ
ចាំជួយផ្ដល់កំលាំងចិត្តដល់ខ្លួន ជានិច្ច
ចេះចាប់អារម្មណ៍ចំពោះរឿងរ៉ាវដែលគួរឲ្យចាប់អារម្មណ៍ខ្លះផង មិនមែនធ្វើមិនដឹងមិនលឺអ្វីទាំងអស់នោះឡើយ
ចាប់អារម្មណ៍លើរឿងដែលគេចាប់អារម្មណ៍ខ្លាំង
កុំព្យាយាមធ្វើខ្លួនដូចជាម្ដាយទី២របស់គេ
សុខចិត្ត ទប់ចិត្ត កុំរករឿងឈ្លោះប្រកែកជាមួយគេ នៅចំពោះមុខមិត្តភក្តិរបស់គេ ហើយរង់ចាំនិយាយវែកញែករកខុសត្រូវ នៅពេលក្រោយវិញ
បើទោះជារូបអ្នកមិនឆ្លាតឈ្លាសវៃខ្លាំង តែក៏ត្រូវបង្ហាញឲ្យគេឃើញថា អ្នកជាមនុស្សចេះគិតពិចារណាប្រើខួរក្បាលដែរ
ចេះអូសទាញគេ ឲ្យស្ថិតក្នុងក្រឹត្យក្រម តែមិនមែនព្យាយាមត្រួតត្រាបញ្ជាគេទេ
កុំបន្ទោស ចំអកនូវកំហុសថ្លោះធ្លោយដែលអ្នកធ្លាប់ដាស់តឿនគេរួចមកហើយ ដូចជាប្រើពាក្យថាសមមុខហើយ ជាដើម
កុំចេះតែង៉ក់ងរគ្រប់ពេលវេលា តែត្រូវចេះមានហេតុផលខ្លះផង
ទុកឱកាសឲ្យគេមានពេលវេលាផ្ទាល់ខ្លួនខ្លះផង
ចេះធ្វើអារម្មណ៍ឲ្យស្រស់ថ្លា កុំឆាប់មួរម៉ៅ ឆេវឆាវពេក
ពូកែយកចិត្តយកថ្លើម
មានចិត្តទូលាយ ចេះលើកលែងអភ័យទោស ជាជាងចាំតែសងសឹក
មានចំណូលចិត្តលើរឿងផ្សេងៗរបស់គេ យ៉ាងហោចណាស់ក៏ 2-3 រឿងដែរ
ស្រឡាញ់ខ្លួនឯង និងចេះថែទាំខ្លួនឯងឲ្យបានល្អជានិច្ច
មានសេចក្ដីសុខជាមួយជីវិតរស់នៅ ព្រោះគ្មានបុរសណា ចង់រួមរស់ជាមួយស្ត្រីទូលទុក្ខនោះឡើយ

មានសង្សារល្អ ធ្វើឲ្យមានសេចក្ដីសុខក្នុងបេះដូង

គេនិយាយថាមនុស្សស្រីដែលសំណាងល្អជាទីបំផុតក្នុងលោកនេះមិនមែនជាស្រីដែលស្អាត ពូកែ ឆ្លាត កើតក្នុងត្រកូលអ្នកមានធនធាននោះទេ យ៉ាងណាក៏ដោយសេចក្ដីប្រាថ្នារបស់មនុស្សស្រីគ្រប់គ្នាក្នុងលោកគឺ មួយជីវិតនេះមានសង្សារដែលល្អ និង មានយសសក្តិម្នាក់ ហើយប្រសិនបើនរណាម្នាក់មានសង្សារបែបនេះចាត់ទុកថាគេគឺជាមនុស្សស្រីដែលគួរឲ្យច្រណែនបំផុតក្នុងលោកនេះ អ្នកទាំងអស់គ្នាដឹងទេថា មនុស្សខ្លះមានកំលោះៗមកញ៉ែជាច្រើនសន្ធឹកសន្ធាប់ ម្នាក់នោះក៏ល្អ ម្នាក់នេះក៏សង្ហា នោះក៏ចិត្តបុណ្យ នោះក៏ផ្អែម អ្នកខ្លះកើតមកមានមុខមាត់គួរឲ្យស្រឡាញ់ ជានារីដែលមានរូបជាទ្រព្យដែលគួរអោយខ្លាច ព្រោះនាងជាមនុស្សល្អ មនុស្សមិនល្អ មកញ៉ែជាច្រើន មុននឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ របស់អ្នកណាម្នាក់ គឺត្រូវតែតាំងសតិឲ្យបានល្អបន្តិច ព្រោះបើសិនជាជ្រុលស្រឡាញ់ហើយនោះគឺស្រឡាញ់ហើយ ព្រោះពេលខ្លះដឹងហើយថាគេនោះមិនល្អកែធ្វើអោយអ្នកខូចចិត្តម្ដងហើយម្ដងទៀត និង អាចដល់ដំណាក់កាលខូចអនាគត់ ទីបំផុតអ្នកខ្លះអាចបែងចែកមិនត្រូវថាបែបណាដែលគេហៅថាសង្សារដែលល្អនោះទេ មនុស្សស្រីខ្លះសេពគប់មនុស្សប្រុសតាំងតែពីវ័យជំទង់ ហើយក៏ជួយថែរក្សាសេចក្ដីស្នេហារបស់ពួកគេរហូតទាល់តែធំជាមនុស្សចាស់ទុំមានអនាគតដែលល្អរួមគ្នា

តើស្រីដែលអ្នកស្រឡាញ់ កើតនៅថ្ងៃណា?

ដើម្បីស្វែងយល់ថាតើ បុរសដែលអ្នកស្រឡាញ់ជាមនុស្សបែបណា ប្រភេទណា គឺអ្នកអាចមើលតាមរយៈ ថ្ងៃដែលគេកើត៖

ថ្ងៃ ច័ន្ទជាមនុស្សខិលស្ងាត់ៗ ជាព្រានស្នេហ៍ ល្មោភកាម ចចេសរឹងរូស ចូលចិត្តសប្បាយ ឆាប់ខឹងតែឆាប់បាត់ តស៊ូអត់ធ្មត់ ចូលចិត្តស្រណុក ចេះផ្គាប់ផ្គន់យកចិត្ត។

ថ្ងៃ អង្គារ៍

ជាមនុស្សមានភ័ព្វសំណាង មាននិស្ស័យល្អ ទៀងត្រង់ រឹងខាងក្រៅប៉ុន្តែ ទន់ជ្រាយខាងក្នុង ចិត្តក្ដៅអន្ទះសារ ឆាប់ប្ដូរផ្លាស់ស្នេហ៍។

ថ្ងៃ ពុធ

ជាមនុស្សដែលចង់បានស្នេហាបរិសុទ្ធ និង ជ្រាលជ្រៅជាទីបំផុត គេជាមនុសវាងវៃ មិនចូលចិត្តលេងសើចច្រើនទេ មានជំនឿចិត្ត មានបញ្ញាខ្ពស់ក្នុងការធ្វើអ្វីមួយ តែងតែជោគជ័យក្នុងជំនួញ ហើយគេជាមនុស្សចុះសំរុងក្នុងសង្គមទៀតផង។

ថ្ងៃ ព្រហស្បត្ត៍

បុរស ដែលកើតថ្ងៃនេះ គឺជាបុរសដែលមានភក្ដីភាព មិនចូលចិត្តនិយាយកុហក ជាមនុស្សងាយស្រួល មានអ្នកស្រឡាញ់រាប់អានច្រើន និង ជាមនុស្សដែលមានសុទិដ្ឋិនិយម។

ថ្ងៃ សុក្រ

បុរសដែលកើត ក្នុងថ្ងៃនេះ គឺ ជាបុរសដែលពោពេញទៅដោយរ៉ូមែនទិក ទន់ភ្លន់ ផ្អែមល្ហែម សំបូរស្នេហ៍ និង មានមិត្តច្រើន គេចូលចិត្តតែងលម្អខ្លួន មានទឹកចិត្តទូលាយ ជាពិសេស គឺហ៊ានលះបង់ជីវិតដើម្បីស្នេហ៍។

ថ្ងៃ សៅរ៍

បុរស ដែលកើតក្នុងថ្ងៃសុក្រ ជាបុរសដែលមានវិន័យល្អ ម៉ឺងម៉ាត់ រឹងមាំ និយាយតិច ស្លូតបូត វាយឬក អត់ធន់ ឯកោ ជាមនុស្សមានសំណាងនៅក្នុងជីវិត ជាពិសេស អាចក្លាយជាអ្នកមានទៀតហ្ន៎។

ថ្ងៃ អាទិត្យ

ជាមនុស្ស ដែលហ៊ានស៊ីគឺហ៊ានសង គេជាមនុស្សដែលមានមន្តស្នេហ៍ មានការជឿជាក់លើខ្លួនឯង ចូលចិត្តភាពសប្បាយរីករាយ ស្រឡាញ់ងប់ងល់ចិត្តស្មោះ និង ចូលចិត្តផ្សងព្រេង។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s