Some Experiences


ក្រោយ​ពី​ឆ្លង​កាត់​បទ​ពិសាធន៍​ច្រើន​លើក​ច្រើន​សា​​ក្នុងការ​សំភាសន៍ការងារ «ពេល​ខ្លះ​ក៏​ធ្លាក់ ពេល​ខ្លះ​ក៏​ជាប់ :D» និង​ស្រាវ​ជ្រាវ​អត្ថបទ​​មួយ​ចំនួន​ស្តី​ពី​កិច្ចសំភាសន៌​ការងារ ខ្ញុំ​យល់​ថាខ្ញុំ​គួរ​តែ​ដក​ស្រង់ និងសងេ្ខប​ខ្លឹមសារ​អត្ថបទ​​ទាំង​នោះ​ទុក​ជា​ការ​រំលឹក​ដាស់​តឿន និងជា​គំនិត​សំរាប់​ខ្ញុំ និង​អ្នក​ដែល​បាន​អាន​ប្រកាស​នេះ​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​អាចទទួល​ជោគ​ជ័យ​ក្ន្ុង​ការ​សំភាសន៌​ការងារ។ជាទូទៅ​អ្នក​គ្រប់​គ្រង រឺ​និយោជក​តែងតែ​ចង់​បាន​នូវ​និយោជិតដែល​ប្រកប​ដោយ​សមត្ថភាព​ដើម្បី​មក​ជួយ​ការងាររបស់​គេ។ ដូច្នេះ​ដើម្បី​ទទួល​បាន​នូវ​បុគ្គល​មួយ​រូប​ដែល​មាន​លក្ខណះ​សម្បត្តិគ្រប់​គ្រាន់ និង​មាន​សមត្ថភាព គឺ​គេ​ត្រូវ​ការចំរាញ់យកបុគ្គល​នោះពី​មនុស្ស​រាប់​រយ​ រឺ​រាប់​ពាន់នាក់។ ក្ន្ុង​ការ​ចំរាញ់​ជ្រើស​រើស គេ​តែង​តែ​ប្រើ​ប្រាស់​នូវ​វិធីសាស្រ្ត​ យ៉ាង​គឺ​ការ​ធ្វើ​​ត្តេស​សមត្ថភាព និង​សំភាសន៍​ផ្ទាល់​មាត់។តាម​ពិត​ទៅ​គ្រប់​ការ​សំភាសន៍​គឺ​មានលក្ខណះ​ខុសៗ​គ្នា ជាពិសេស​គឺ​សំនួរ។ ក្នុង​នាម​ជា​បេក្ខ​ជន​មួយរូប​ យើង​ទាំង​អស់​គ្នា​គឺ​ពិត​ជាចង់​ដឹង​ថា​តើ​គេ​នឹង​សួរ​សំនួរ​អ្វី​ខ្លះមក​យើង។ ខណះ​ពេល​ដែល​យើង​មិន​អាច​ទាយ​ដឹង​ជា​មុន​ថា​តើ​សំនួរ​អ្វី​ខ្លះ​ដែល​គេ​នឹង​សួរ​​ក៏​ដោយ ប៉ុន្តែ​យើង​ក៏​ត្រៀម​ខ្លួន​ជា​មុនដោយ​ត្រៀម​ទុក​នូវ​ចំលើយ​សំរាប់​សំនួរ​ដែល​អ្នក​គ្រប់​គ្រង រឺ​និយោជក​ចូល​ចិត្ត​​សួរ​បំផុត​​នៅ​ពេល​សំភាសន៌​ការងារ។​ សំនួរដែល​គេនិយម​សួរ​បំផុត និង​ប្រ​ហែល​ជា​មិន​ដែល​ខានពេល​សំភាសន៌​ការងារ​នោះ​គឺ

. សូម​អ្នករៀប​រាប់​អំពី​ខ្លួន​អ្នក​ចំណុច​ខ្លាំង និងចំណុច​ខ្សោយ «Tell me a little about yourself? OR Can you tell me a bout yourself? AND What are your strengths and weakness?»

. ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​បំរើ​ការ​នៅ​ទីនេះ? «Why do you want to work here?»

. ហេតុ​អ្វី​បាន​ជា​អ្នក​ឈប់​ពី​ការងារ​បច្ចុប្បន្ន​ (ការងារចុង​ក្រោយ) របស់​អ្នក «Why did you leave your last job?»

. តើ​អ្នក​ដោះ​ស្រាយ​បញ្ហា និង​កិច្ចការ​លំបាក​ដោយ​របៀប​ណា? «How do you handle difficult take? OR Give me an example of a time when you had to think out of the box?»

. តើ​អ្នកគិត​ថា​ហេតុ​ដូចម្តេច​បាន​ជា​ខ្ញុំ​ត្រូវ​ជ្រើស​រើស​យក​អ្នក? «Why should we hire you? OR What can you do for use that other candidates can’t? »

. តើ​អ្នក​ចង់​ធ្វើ​អ្វី រឺ​ក្លាយ​ជា​អ្វី​ក្ន្ុង​រយះ​ពេល​ ឆ្នាំ​ទៀត? «Where do you see yourself in five years?»

. តើ​អ្នក​មាន​សំណួរ​អ្វី​ចង់​សួរ​ខ្ញុំ​វិញ​ទេ? «Do you have any questions for me? »ក្រៅ​ពី​សំនួរ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ សំនួរផ្សេង​ទៀត​​ដែល​​អ្នក​គ្រប់​គ្រង រឺ​និយោជក​នឹង​សួរ​នោះ​គឺ​ច្រើន​តែ​ទាក់​ទង​នឹង​ការងារ​ និង​កាតព្វ​កិច្ច​ដែល​​មាន​ចែង​នៅ​ក្នុង​លក្ខខ័ណ្ឌ​ការងារ (Tours រឺ Job Descriptions) សំរាប់​តួ​នាទី​​របស់​អ្នក​ដែល​គេ​ត្រូវ​ការ​ជ្រើស​រើស​នឹង។

ប្រសិន​បើ​អ្នក​អាច​ប្រុង​ប្រៀប និងត្រៀមចំលើយ​ដែល​ទាក់​ទង​នឹង​ខ្លួន​អ្នក​​ជាមុន​សំរាប់​សំនួរ​ខាងលើ ខ្ញុំ​គិត​ថា​អ្នក​នឹង​ធ្វើ​បាន​ល្អ​បំផុត និងទទួល​ជោគជ័យ​ក្នុង​ការសំភាសន៍​ជា​មិន​ខាន។អ្វី​ខាង​លើ​ដែល​ខ្ញុំ​លើក​យក​​មក​ចែក​រំលែក​នេះ​ គ្រាន់​តែ​ជា​អ្វី​ដែល​ខ្លួន​ខ្ញុំ​ផ្ទាល់​ធ្លាប់​បាន​សិក្សា​ពី​អ្នក​និពន្ធផ្សេងៗ និងបទ​ពិសោធន៍​ផ្ទាល់ខ្លួន​ដែល​​ខ្ញុំ​បាន​ឆ្លង​កាត់​ពេល​សំភាសន៌​ការងារ។ ជាពិសេស​ជាមួយ​នឹង​ការងារ​ដែល​ខ្ញុំ​បាន​​ប្រលង​ក្នុង​រយះកាល ឆ្នាំ​ចុង​ក្រោយ​នេះ។ខាង​ក្រោម​នេះ​គឺ​ជាតំណរ​ដែល​អ្នក​អាច​ចូលទៅ​អាន​អត្ថ​បទ​ផេ្សងៗ​ស្តី​ពី​ប្រធាន​បទ​ខាង​លើ។

វិធីសាស្ដ្រ យ៉ាង​ដើម្បី​រំសាយ​កំហឹង


បើយើង​សាកល្បង​កត់សម្គាល់ខ្លួនឯង​ឃើញថា ជួនកាល​ពេលមួម៉ៅ​ខឹង​សប្បា​មិនអាច​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួនឯងបាន បញ្ហា​អស់ទាំងនេះ ជា​រឿង​ដែលគួរ​ឲ្យ​ភ័យខ្លាច​មិនតិច​ទេ ទាំង​ខ្លួនយើង ក៏ដូចជា​មនុស្ស​ម្នា​ដែលនៅ​ក្បែរ​ខាង​យើង​ដែរ ខាងក្រោម​នេះ​ជា​វិធីសាស្ដ្រ​ដើម្បី​ជួយ​ឲ្យ​លោកអ្នក​រំសាយ​កំហឹង​បាន ———————————————— ចេះ​អភ័យទោស ស្ដាប់​ទៅ​វា​ដូចជា​ចិត្ត​ព្រះ​ពេក ប៉ុន្តែ​ចូរ​លោកអ្នក​សាកល្បង​អនុវត្ត​មើល​នោះ លោកអ្នក​នឹង​ដឹងថា ការអត់ទោស​ឲ្យ​គេ​ក្រៅពី​ផ្ដល់ឱកាស​ឲ្យ​គេ​ហើយ ថែមទាំង​ធ្វើ​ឲ្យ​ចិត្ត​របស់​យើង​រីករាយ​ថែមទៀត​ផង ហាត់សមាធិ​ពន្លត់​កំសួល​កំហឹង វា​អាច​ជា​រឿង​ដែលពិបាក​ធ្វើ​បន្តិច ប៉ុន្តែ​បើ​ឧស្សាហ៍​ហាត់ឲ្យបាន​ជាប់ៗ​គ្នា នោះ​ស្មារតី​យើង​នឹង​ជួយ​ពន្លត់​កំសួល​កំហឹង​មុនពេល​ដែល​អារម្មណ៍​ខឹង​វា​ចង​ផ្ដុំ​គ្នា​ឡើង បំភ្លេច​វា​ចោល ត្រូវ​រក​កិច្ចការ​ល្អៗ​ធ្វើ ដូចជា​ច្រៀង ឬ​លេងកីឡា​បំបាត់​ភាព​តានតឹង​ក្នុង​អារម្មណ៍ ការ​ធ្វើ​ដូច្នេះ ធ្វើ​ឲ្យ​រាងកាយ​របស់​លោកអ្នក​រឹងមាំ ហើយ​ថែមទាំង​ធ្វើ​ឲ្យ​ខួរក្បាល​បាន​សម្រាក ហើយ​ឈប់​គិត​ទៅដល់​រឿង​ដែល​ធ្វើឲ្យ​លោក​អ្នក​ខឹង​ទៀតផង ជៀសវាង ការ​ជៀសវាងមិនមែន​បាន​សេចក្ដី​ថា លោកអ្នក​កំសាក ឬ​ខ្លាច​នោះទេ ប៉ុន្តែ​នេះ​សំដៅ​ទៅលើ​ការ​សម្ដែង​ភាពឆ្លាត​ខាង​អារម្មណ៍​ក្នុង​ខ្លួន​របស់​លោកអ្នក ដេក​លក់រំសាយទោស ពេលវេលា​មនុស្ស​យើង​ខឹង​វា​នឹង​ធ្វើ​ឲ្យ​អារម្មណ៍​ឈឺក្បាល ហើយ​ក្បាលធ្ងន់​ដូចដែល​មិនធ្លាប់​កើត​ពី​មុន​មក ប៉ុន្តែ​ប្រសិន​បើ​លោកអ្នក​បាន​ដេក​លក់​មួយ​ស្របក់ ពេល​ភ្ញាក់ឡើង​ អ្នក​នឹង​មាន​អារម្មណ៍​ល្អ​ចូល​មក​ជំនួស​កំហឹង​បាន កាល​បើ​លោកអ្នក​អាច​ធ្វើ​នូវ​វិធី​ទាំង យ៉ាង​នេះ​បាន នោះ​លោក​អ្នក​នឹង​ដឹងថា ជីវិត​របស់​យើង​នឹង​មាន​សេចក្ដី​សុខបាន​យ៉ាងងាយៗ​ពី​ដួងចិត្ត និង​រម្ងាប់​កំហឹង​បាន​ដោយ​ចិត្ត​យើង​ផ្ទាល់ដូចគ្នា

ទាយ​និស្ស័យ​មនុស្ស​តាម​រយៈ​ការ​បរិភោគ​ផ្លែឈើ

ផ្លែឈើ​គឺ​ជា​អាហារ​សាកសម​សម្រាប់​មនុស្ស​គ្រប់រូប គ្រប់វ័យ អ្នក​ណាៗ​ក៏ចូលចិត្ត​វា​ដែរ យើង​ជឿជាក់ថា មនុស្ស​គ្រប់រូប មាន​ផ្លែឈើ​ដែល​ខ្លួន​ចូលចិត្ត​បរិភោគ​ខ្លាំង​ជាក់ជា​មិនខាន មក​ទាយ​មើល​ថា តើ​ផ្លែឈើ​មួយមុខៗ​ដែល​លោកអ្នក​ចូលចិត្ត អាច​សបញ្ជាក់​ពីនិស្ស័យ​របស់​អ្នក​ចូលចិត្ត​វា​ច្បាស់​កម្រិត​ណា ? ផ្លែ​កំពីងរាជ អ្នក​ចូលចិត្ត​ផ្លែ​កំពីងរាជ គឺ​ជា​មនុស្ស​ដែល​មាន​លក្ខណៈ រឹង​ខាងក្រៅ តែ​ទន់​ខាងក្នុង មើល​តែ​ពី​សំបកក្រៅ ហាក់ដូចជា​មនុស្ស​កាចសាហាវ តែ ការពិត​ទៅ​ជាមនុស្ស​ដែល​មាន​ទឹកចិត្ត​ល្អ ងាយ​នឹង​ទន់ជ្រាយ មិនចូលចិត្ត​ភាព​ហឹង្សា និង​ស្រឡាញ់​ភាពស្ងប់ស្ងៀម
ផ្លែ​ចេក មើល​ពី​សំបកក្រៅ លោក​អ្នក​ជាមនុស្ស​ស្ងប់ ហ្នឹងហ្នរ តែ​ខាងក្នុង​វិញ ជាមនុស្ស​មាន​ចិត្ត​ទន់ជ្រាយ ប្រសិនបើ​ជាមាន​អ្នក​ណាម្នាក់​និយាយ​ប៉ះពាល់​ដល់ខ្លួន​បន្តិចបន្តួច និង​យក​ទៅ​គិត​ទាំងមិន​សប្បាយចិត្ត លោក​អ្នក​ជាមនុស្ស​មាន​ហេតុផល មើល​អ្វី​វែងឆ្ងាយ ចូលចិត្ត​កំណត់​ផែនការ​ឲ្យ​ខ្លួន​ឯង និង​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ឯង​ជានិច្ច លោក​អ្នក​ជាមនុស្ស​មាន​ចិត្ត​សណ្ដោស​ប្រណី និង​ជាមនុស្ស​មានចិត្ត​កុសល ចូលចិត្ត​ធ្វើ​បុណ្យ​ដល់អ្នក​ដែល​មាន​ទុក្ខ ឬ​លំបាក​វេទនា
ផ្លែ​សាវម៉ាវ លោកអញនក​ជាមនុស្ស​ចូលចិត្ត​លេងសើចច្រើន ដែល​អាច​ធ្វើឲ្យ​មនុស្ស​នៅជុំ​វិញ​ខ្លួន​មាន​សេចក្ដីសុខ​ជាមួយ ទោះបី​ជា​លោក​អ្នក​ពូកែ បន្តិច​ក៏ដោយ តែ​មិត្ត​ភក្តិ​របស់​លោកអ្នក​នៅតែ​ចូលចិត្ត​លោក​អ្នក ដោយសារ​តែ​ចរឹត​រួសរាយ​របស់​លោក​អ្នក
ផ្លែ​ជំពូរ ចំពោះ​លោកអ្នក​ដែល​ចូលចិត្ត​បរិភោគ​ផ្លែ​ជំពូរ គឺ​ជាមនុស្ស​ដែល​ពូកែ​ក្រែងចិត្ត​គេ លោកអ្នក​ជាមនុស្សពូកែ​អត់ធ្មត់ខ្ពស់ អាច​ញញឹមបាន​គ្រប់ស្ថានការណ៍ តែ​ជាមនុស្ស​ដែល​មើល​ពិភព​លោក​ក្នុង​ផ្លូវ​អាក្រក់ និង​ជាមនុស្ស​ដែល​គិត​ច្រើន លោកអ្នក​មិនចូលចិត្ត​ធ្វើបាន​ទឹកចិត្ត​អ្នក​ណាម្នាក់​នោះ​ទេ សម្រាប់​លោកអ្នក​ដែល​មាន​បណ្ដូលចិត្ត​ជា​អ្នក​ចូលចិត្ត​ញ៉ាំ​ផ្លែ​ជំពូរ លោកអ្នក​ត្រូវ​ពូកែ​យកចិត្ត​បន្តិច​ហើយ ព្រោះ​គាត់គិត​អ្វី​ គឺ​ផ្លូវ​មិន​ល្អ​ជានិច្ច
ផ្លែ​ឳឡឹក លោក​អ្នក​ជាមនុស្ស​ដែល​មាន​ទឹកចិត្ត​ទូលាយ ទន់ភ្លន់ មាន​ចិត្ត​ស្រឡាញ់​មិត្តភក្តិ ស្មោះត្រង់ ជាមនុស្ស​ងាយៗ សម្លឹង​ពិភពលោក​ក្នុង​ផ្លូវល្អ មិនចូលចិត្ត​រអ៊ូរទាំ គិត​ច្រើន និង​ជមនុស្ស​តាំងចិត្ត​ធ្វើការ​យ៉ាង​ល្អ ចំណុច​ខ្សោយ​របស់​លោកអ្នក​គឺ មាន​ភាព​អៀនខ្មាស់ និង​ចាញ់ច្រាប​មនុស្ស​ដែល​មានភេទ​ផ្ទុយ​ពី​ខ្លួន
ផ្លែ​ដូង លោក​អ្នក​ជាមនុស្ស ដែល​មាន​ចិត្ត​បុណ្យ មានចិត្ត​កុសល សុទិដ្ឋិនិយម និយាយ​អ្វី​តឮមាន​ឥទ្ធិពល ហើយ​អាច​ធ្វើឲ្យ​អ្នក​ដទៃ​ឈឺចិត្ត​បាន​យ៉ាងងាយ​ដោយ​គ្រាន់តែ​ប្រើ​វាចា
ផ្លែ​ល្ហុង លោក​អ្នក​ដែល​ចូល​ចិត្ត​បរិភោគ​ផ្លែ​ល្ហុង គឺ​ជា​មនុស្ស​ដែល​មាន​ចិត្ត​អត់ធ្មត់​ខ្ពស់ មាន​ការគិត​វែងឆ្ងាយ គិត​មាន​ហេតុផល និង​ជាមនុស្ស​ដែល​ពូកែ​ធ្វើ​ផែនការ
ផ្លែ​មង្ឃុត គឺ​សក្តិ​សម​សម្រាប់​មនុស្ស​ដែល​ចូលចិត្ត​ថែរក្សា​ខ្លួន រក្សា​ប្រាណ ពូកែ​ស្រមើស្រមៃ និង​មាន​អារម្មណ៍​រ៉ូមែនទិច លោក​អ្នក​ជាមនុស្ស​ងាយ​ទន់ជ្រាយ ស្រឡាញ់​មនុស្ស​ងាយ ហើយ​ចូលចិត្ត​យក​ទៅ​គិត​តែ​ម្នាក់ឯង តែ​មិនយូរ​ទេនឹង​ភ្លេច​ដោយ​ខ្លួនឯង ហើយ​នឹង​ទៅលង់​ស្រឡាញ់​អ្នក​ណាផ្សេង​ទៀត​ជា​ប្រចាំ និយាយ​ឲ្យ​ស្រួលស្ដាប់ គឺ​ជា​មនុស្ស​ដែល​មាន​សណ្ដាណ​ជា​ព្រាន​ស្នេហា
ផ្លែ​ភ្ញៀវ លោក​អ្នក​ជាមនុស្ស​ដែល​មាន​ទឹកចិត្ត​សណ្ដោស​ប្រោស​ប្រណី ចូលចិត្ត​ការ​ធ្វើ​ដំណើរ ចូលចិត្ត​ការ​ផ្សង​ព្រេង​ទៅ​កន្លែង​ដែល​ខ្លួន​មិនធ្លាប់​ទៅ និង​ជាមនុស្សដែល​អភិរក្ស​និយម
ផ្លែ​គូលេន គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​ធ្វើការ​ស្រាលៗ មិនត្រូវការ​ប្រើ​កំលាំងកាយ​ច្រើន មនុស្ស​នេះ ខ្លាចថា​មិត្តភក្តិ​នឹង​ធ្វើការ​លំបាក​តិច​ជាង ទើប​ការងារ​ទាំងឡាយ តែងតែ​ឲ្យ​មិត្ត​ភក្តិ​ជួយ​ធ្វើ​ជាប្រចាំ ហើយ​ខ្លួន​ឯង​គឺ​សម្ងំ​ផ្ដល់កំលាំងចិត្ត​ពីក្រោយ​យ៉ាងស្រួល ស្រឡាញ់​មិត្ត​ភក្តិ​ណាស់ !
ផ្លែ​សារី លោក​អ្នក​ជាមនុស្ស​ដែល​មាន​ចរិត​ផ្អែមល្អែម សុភាព ទន់ភ្លន់ មិនចូលចិត្ត​ជំទាស់​ចិត្តគេ សុទិដ្ឋិនិយម មិននិន្ទា ឈ្នានីស​នរណា ហើយ​ថែមទាំង​ជាមនុស្ស​ពូកែ​និយាយ​រឿង​ទៀត​ផង
ផ្លែ​ក្រូច លោក​អ្នក​ជាមនុស្ស​ទាន់សម័យ គិត​អ្វី​ឈាន​មុខ តែ​ពូកែ​ហួងហែង និង​អាច​នឹង​ត្រូវ​មើល​ចិត្ត​ឲ្យ​ធ្លុះ​យ៉ាង​ងាយ
ផ្លែ​ក្រូច​ថ្លុង អ្នក​ចូលចិត្ត​ផ្លែ​ក្រូចថ្លុង គឺ​ជាមនុស្ស​ដែល​ចូលចិត្ត​ភាព​សប្បាយរីករាយ ចិត្ត​ងាយ​ទន់ជ្រាយ ហើយ​ងាយស្រួល​លួងលោម
ផ្លែ​ម្នាស់ លោក​អ្នក​ជាមនុស្ស​ដែលយកចិត្ត​ទុកដាក់​លើ​អ្នក​ដទៃ ជ្រុល​ហួសហេតុ ដែល​នេះ​អាច​នឹង​ធ្វើឲ្យ​មិត្តភក្តិ​មានការ​រំខាន​ចិត្ត​បាន
ផ្លែ​ទំពាំង​បាយជូរ លោក​អ្នក​ជាមនុស្ស​ស្អាត មាន​មន្ត​ស្នេហ៍ អ្នក​ជាមនុស្ស​ពូកែ​ទំនាក់ទំនង ចូល​ចំណោម​នឹង​អ្នក​ដទៃ​បាន​យ៉ាងងាយ និស្ស័យ​រាក់ទាក់ មាន​ការ​គិត​គ្រប់ជ្រុង​ជ្រោយ តែ​សំដី និង​ចិត្ត​មិនសូវ​ជាដូចគ្នា​ទេ ហើយ​ថែមទាំង​ជាមនុស្ស​មិនចូលចិត្ត​និយាយ​រឿង​ខ្លួនឯង​ប្រាប់​អ្នក​ដទៃ​ទៀត​ផង
ផ្លែ​ប៉ោម លោកអ្នក​ជាមនុស្ស​កណ្ដោចកណ្ដែង ខ្វះ​មិត្តភក្តិ​មិនបាន ជាមនុស្ស​មិនសូវ​ខ្វស់​ពី​រឿង​ស្នេហា គឺ​របៀប​គិត​ស្រឡាញ់ គឺ​ស្រឡាញ់​ភ្លាម ហើយ​បើគេ​ចង់បែក គឺ​បែក​ភ្លាម ប៉ុន្តែ​ជាមនុស្ស​ដែលឧស្សាហ៍​ព្យាយាម អត់ធ្មត់​ក្នុងការ​ងារ

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s