Some Experiences


ក្រោយ​ពី​ឆ្លង​កាត់​បទ​ពិសាធន៍​ច្រើន​លើក​ច្រើន​សា​​ក្នុងការ​សំភាសន៍ការងារ «​ពេល​ខ្លះ​ក៏​ធ្លាក់ ពេល​ខ្លះ​ក៏​ជាប់ :D»​ និង​ស្រាវ​ជ្រាវ​អត្ថបទ​​មួយ​ចំនួន​ស្តី​ពី​កិច្ចសំភាសន៌​ការងារ ខ្ញុំ​យល់​ថាខ្ញុំ​គួរ​តែ​ដក​ស្រង់ និងសងេ្ខប​ខ្លឹមសារ​អត្ថបទ​​ទាំង​នោះ​ទុក​ជា​ការ​រំលឹក​ដាស់​តឿន និងជា​គំនិត​សំរាប់​ខ្ញុំ និង​អ្នក​ដែល​បាន​អាន​ប្រកាស​នេះ​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​អាចទទួល​ជោគ​ជ័យ​ក្ន្ុង​ការ​សំភាសន៌​ការងារ។ជាទូទៅ​អ្នក​គ្រប់​គ្រង រឺ​និយោជក​តែងតែ​ចង់​បាន​នូវ​និយោជិតដែល​ប្រកប​ដោយ​សមត្ថភាព​ដើម្បី​មក​ជួយ​ការងាររបស់​គេ។ ដូច្នេះ​ដើម្បី​ទទួល​បាន​នូវ​បុគ្គល​មួយ​រូប​ដែល​មាន​លក្ខណះ​សម្បត្តិគ្រប់​គ្រាន់ និង​មាន​សមត្ថភាព គឺ​គេ​ត្រូវ​ការចំរាញ់យកបុគ្គល​នោះពី​មនុស្ស​រាប់​រយ​ រឺ​រាប់​ពាន់នាក់។ ក្ន្ុង​ការ​ចំរាញ់​ជ្រើស​រើស គេ​តែង​តែ​ប្រើ​ប្រាស់​នូវ​វិធីសាស្រ្ត​ ២ យ៉ាង​គឺ​ការ​ធ្វើ​​ត្តេស​សមត្ថភាព និង​សំភាសន៍​ផ្ទាល់​មាត់។តាម​ពិត​ទៅ​គ្រប់​ការ​សំភាសន៍​គឺ​មានលក្ខណះ​ខុសៗ​គ្នា ជាពិសេស​គឺ​សំនួរ។ ក្នុង​នាម​ជា​បេក្ខ​ជន​មួយរូប​ យើង​ទាំង​អស់​គ្នា​គឺ​ពិត​ជាចង់​ដឹង​ថា​តើ​គេ​នឹង​សួរ​សំនួរ​អ្វី​ខ្លះមក​យើង។ ខណះ​ពេល​ដែល​យើង​មិន​អាច​ទាយ​ដឹង​ជា​មុន​ថា​តើ​សំនួរ​អ្វី​ខ្លះ​ដែល​គេ​នឹង​សួរ​​ក៏​ដោយ ប៉ុន្តែ​យើង​ក៏​ត្រៀម​ខ្លួន​ជា​មុនដោយ​ត្រៀម​ទុក​នូវ​ចំលើយ​សំរាប់​សំនួរ​ដែល​អ្នក​គ្រប់​គ្រង រឺ​និយោជក​ចូល​ចិត្ត​​សួរ​បំផុត​​នៅ​ពេល​សំភាសន៌​ការងារ។​ សំនួរដែល​គេនិយម​សួរ​បំផុត និង​ប្រ​ហែល​ជា​មិន​ដែល​ខានពេល​សំភាសន៌​ការងារ​នោះ​គឺ ៖ ១. សូម​អ្នករៀប​រាប់​អំពី​ខ្លួន​អ្នក​ – ចំណុច​ខ្លាំង និងចំណុច​ខ្សោយ «Tell me a little about yourself? OR Can you tell me a bout yourself? AND What are your strengths and weakness?» ២….