POEM


អត្ថន័យពាក្យថា “ស្រឡាញ់” អត្ថន័យពាក្យថា “ស្រឡាញ់” តើលោកអ្នកធ្លាប់មានគេសួរលោកដែរទេថា ពាក្យថាស្រឡាញ់ មានន័យដូចម្តេច ?​ ចំពោះរូបខ្ញុំបានសាវជ្រាវតាមសៀវភៅជាច្រើនអំពីអត្ថន័យពាក្យនេះ សរុបបានអត្ថន័យនូវពាក្យថាស្រឡាញ់ គឺអាចយកពាក្យថា ព្រួយ បារម្ភ មកជំនួស មានន័យល្អបំផុត ប្រសិនបើលោកអ្នកចង់ប្រាប់នរណាម្នាក់ថាខ្លួនស្រឡាញ់ ឬមាន គំនិតចង់ ស្រឡាញ់នរណាម្នាក់ លោកអ្នកត្រូវសួរខ្លួនឯងថា “ខ្លួន យើងព្រួយបារម្ភ ចំពោះគេនោះដែរឬទេ ? “ ប្រសិនបើលោកអ្នកកំពុងបើកឡានម្នាក់ឯង ហើយក្នុងពេលនោះ ផងដែរ បុគ្គលជាទីស្រឡាញ់តេមកសួរថា “ដល់ទីណាហើយ ? សូម បើកបរឡាន ដោយប្រុងប្រយ័ត្ន”      ក្នុងពេលនេះហាក់បីដូចមានអ្វី មួយមក ធ្វើអោយយើងមានជីវិតជីវ៉ាមានកម្លាំង អញ្ចឹងបានសេចក្តីថា ពាក្យថាស្រឡាញ់គឺ ព្រួយបារម្ភ ចុះមិត្តអ្នក អានវិញគិតដូចម្តេច ? គ្មានបរទេសណាស្រឡាញ់ខ្មែរជាងខ្មែរឡើយ ខ្ញុំបាទជាអ្នកកវីថ្មី មានរឿងចង់ស្តីប្រាប់យាយតា ព្រមទាំងមីងមាគ្រប់គ្រួសារ ដើម្បីដឹងសារៈសំខាន់ ។ យើងជាខ្មែរមិនស្រឡាញ់ខ្មែរ នាំគ្នាងាកបែរទៅតៃវ៉ាន់ កូនស្រីខ្លួនស្មើនឹងអាត្ម័ន ឃើញថៃតៃវ៉ាន់លើកឱ្យភ្លាម ។ ស្រីខ្មែរនៅឯបរទេស មិនដែលផុតជៀសការគម្រាម…